ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កោតសរសើរលោក ពែកមី និងគ្រួសារមួយទៀតដែលរស់នៅជាប់របងគ្នា ដែលចេះសម្រួលគ្នានិងរស់នៅជាមួយគ្នាដោយសុខសាន្ត។
សម្ដេចតេជោ ហ៊ុន សែន បានសរសរលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ថា៖ «សូមកោតសរសើរលោកកូនពែកមីនិងគ្រួសារមួយទៀតដែលខ្ញុំមិនបានស្គាល់ឈ្មោះដែលចេះសម្រួលគ្នានិងរស់នៅជាមួយគ្នាដោយសុខសាន្ត»។
សម្ដេចតេជោបានភ្ជាប់នូវវីដេអូមួយដែលលោកពាក់មីបានបង្ហោះទាក់ទងនឹងគ្រួសារជិតខាងរបស់គាត់ដាំដើមស្វាយហៀរលើដំបូលផ្ទះរបស់លោក។ ដោយក្នុងវីដេអូនោះលោក ពាក់មី បានលើកឡើងថាលោកអាក្រក់តែក្នុងរឿងសំដែងទេ តែនៅក្រៅលោកមិនប្រកាន់ឡើយចំពោះការដាំដើមឈើរបស់អ្នកជិតខាងដែលហៀចូលដីរបស់លោក។
លោក ពាក់មី បន្ថែមថានេះជារឿងល្អវិញទេដែលលោកបានអ្នកជិតខាងល្អ ដែលចេះក្រែងចិត្តលោក។
តាមរយៈប្រព័ន្ធ Telegram របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា, ពិតជារឿងនឹកស្មានមិនដល់ រហូតតារាកំប្លែងប្រុសដ៏ល្បីឈ្មោះ នាយ ពែកមី រំភើបឥតឧបមា ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារប៉ុន្មានឃ្លា ពោលសរសើរតារាកំប្លែងរូបនេះ អំពីភាពចុះសម្រុងរបស់លោកជាមួយនឹងអ្នកជិតខាង ជុំវិញរឿងដំណាំនៅជាប់ព្រំរបងគ្នា។
រឿងរ៉ាវវីដេអូខ្លីមួយ ដែលតារាកំប្លែងមានសម្តីចាក់ទឹកមិនលិច នាយ ពែកមី ដែលមានឈ្មោះពិតថា ចែម ចាន់រ៉ា បានបង្ហោះនោះ គឺលោកបាននិយាយពីអ្នកជិតខាងរបស់ខ្លួនទាក់ទងជាមួយនឹងរឿងដើមស្វាយដែលដាំកៀកព្រំដី។ ដំណាំដើមស្វាយរបស់អ្នកជិតខាងនោះទៀតសោត បានលយមកផ្ទះរបស់លោកប្រមាណជា២ម៉ែត្រ។ ដោយសារតែឃើញដំណាំនៅកៀកព្រំរបងបានលយចូលផ្ទះរបស់នាយ ពែកមី នោះ ម្ចាស់ផ្ទះក៏បានសុំកា.ប់ដើមស្វាយដែលលយចូលផ្ទះតារាកំប្លែងនោះចោល ប៉ុន្តែបែរជា នាយពែកមី មិនព្រមឱ្យកា.ប់ដើមស្វាយនោះទេ។
ក្រោយពេលដែលតារារូបនេះ បានបង្ហោះវីដេអូនោះរួចមក សម្តេចតជោ ហ៊ុន សែន ដែលអ្នកសិល្បៈ និងប្រជាជនខ្មែរភាគច្រើនលើសលប់បានហៅថា «សម្តេចពុកៗ» នោះ បានបញ្ចេញទសន្សៈយល់ឃើញរបស់សម្តេច ដោយសម្តេចតេជោ បានចែកចាយវីដេអូរបស់នាយពែកមី និងបង្ហោះសារអមដែលមានខ្លឹមសារទាំងស្រុងថា «សូមកោតសរសើរលោកកូន ពែកមី និងគ្រួសារមួយទៀតដែលខ្ញុំមិនបានស្គាល់ឈ្មោះ ដែលចេះសម្រួលគ្នា និងរស់នៅជាមួយគ្នាដោយសុខសាន្ត។ សូមមើលវីដេអូនេះ និងផ្តល់នូវការពន្យល់គ្រប់គ្រាន់អំពីរបៀបរស់នៅជិតខាងគ្នា»៕
ដោយ ៖ សហការី