ខេត្តកំពង់ស្ពឺ៖ នាព្រឹកថៃ្ងចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានណែនាំជំរុញនិងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសសុវត្ថិភាពចរាចរណ៍ក្នុងខេត្ដ ជាក់ស្តែងគឺនៅចំណុចសាលាបឋមសិក្សាសន្ដិភាព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពង់ស្ពឺ បានជំរុញការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ជូនបងប្អូនកម្មករ កម្មការិនី អ្នកបេីកបររថយន្ដដឹកកម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស តាមសាលារៀន និងប្រជាពលរដ្ឋគ្រប់វេទិកាសាធារណៈ។ល។
គូររំលឹកផងដែរថា ជារៀងរាល់ថៃ្ងនៅតាមសាលារៀនបឋមសិក្សាដែលមានការធ្វេីដំណេីរឆ្លងកាត់របស់កូនក្មួយតូចៗដែលមករៀន កងកម្លាំងនគរបាលចរាចរណ៍បានប្រចាំការនិងសម្របសម្រួលក្នុងការដំណេីរឆ្លងផ្លូវមកកាន់សាលាឱ្យបានទាន់ពេលនិងបញ្ចៀសឱ្យបានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ និងបង្កេីនការផ្សព្វផ្សាយតាមរយៈកិច្ចការនេះដើម្បីបណ្ដុះគំនិតចាប់តាំងពីកូនសិស្សបឋមឡេីងទៅ៕
ដោយ៖ចន្ទ លីហ្សា