ព័ត៌មានទាន់ហេតុការណ៍៖

កេសរកូលក្បាលពស់វែក ដុះស្ថិតនៅតំបន់ខ្នងតាកំប៉ោង ដែនជម្រកសត្វព្រៃភ្នំសំកុស​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​កេសរកូលក្បាលពស់វែក ដុះស្ថិតនៅតំបន់ខ្នងតាកំប៉ោង ដែនជម្រកសត្វព្រៃភ្នំសំកុស​។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ កេសរកូលក្បាលពស់វែក ជាកេសរកូលដុះតោងភ្ជាប់នឹងដើមឈើ និងដុះតាមថ្ម មានក្តៀងខ្លី។ មើមមានស្រទាប់បញ្ឆោត និងស្លឹកវែង (១២-៣០ស.ម) គ្មានរោម។ ដុះរយ:កម្ពស់ ៥០ម-១៥០ម រដូវចេញផ្កា ខែមករា ដល់មិថុនា ។ កញ្ចុំផ្កានៅចំហៀង រៀបជាចង្កោម ត្របកផ្កាទំនេរ ឡាប៊ែល គ្មានខ្នាយ។ កញ្ចុំផ្កាវែងអាចមានប្រវែងពី១០ ២០ ស.ម ហើយផ្កាទំហំប្រហែល៣ស.ម ផ្កាមានក្លិនក្រអូប។ ដុះលើដើមឈើ ដុះលើថ្មដែលមានស្លែ មានពន្លឺតិច និងសំណើមខ្ពស់ក្នុងតំបន់ព្រៃស្រោង និងព្រៃទំនាប។

សូមជម្រាបជូនថា​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ គឺជាទីតាំងអភិរក្សព្រៃឈើនិង​សត្វព្រៃមួយកន្លែងរបស់ខេត្ដកោះកុង ដែលនៅជិតព្រំប្រទល់ប្រទេសថៃ។ តំបន់នេះមានផ្ទៃដីប្រមាណជា 3338 គីឡូម៉ែតការ៉េ។ នៅទីនេះផ្ទាល់មានប្រជុំទៅដោយភ្នំខ្ពស់ៗចំនួន៣គឺ ភ្នំសំកុស(1,717m)ដែលជាភ្នំខ្ពស់លំដាប់លេខ២ ភ្នំខ្មោច(1,496m) និងភ្នំ ទំព័រ(1,250m)​ដែលកន្លែងទាំងនេះជាជម្រកដ៏សំខាន់សម្រាប់សត្វបក្សីផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖