ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវចាំថា​ ក្រោយខ្នងបុរសជោគជ័យ​ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច​

ចែករំលែក៖

ភ្នំពេញ ៖  អត្ថបទមួយ សរសេរដោយ ៖ ចែធំ​​ Page. កវីលាក់ស្នេហ៍-ប្រលោមលោក ហើយផេកឈ្មោះ (ឈឹម សុធារ៉ា Chhim Sotheara) បានលើកពីតម្លៃស្ត្រី ដ៏ល្អសម្រាប់ជាទីប្រឹក្សាអោយស្វាមី ដែលបញ្ជាក់យ៉ាងដូច្នេះថា,  #គាំទ្របុរសជាទីស្រលាញ់របស់អ្នក “ត្រូវចាំថា​ ក្រោយខ្នងបុរសជោគជ័យ​ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច​”

ផេកឈ្មោះ (ឈឹម សុធារ៉ា Chhim Sotheara) ដដែលបានបន្តថា, សូមលើកទឹកចិត្តគាត់ គាំទ្រគាត់ គ្រប់កាលៈទេសៈ…. ផេកឈ្មោះ (ឈឹម សុធារ៉ា Chhim Sotheara)ធ្វើអ្វីគ្រប់យ៉ាងដេីម្បីគាត់ និងជាទីប្រឹក្សាដ៏ល្អរបស់គាត់ រហូតដល់គាត់ក្លាយជាមនុស្សប្រុសល្អពេញលក្ខណៈ មានភាពជោគជ័យ និងជាបុរសគំរូល្អបំផុត។

ប្រហែលជាគាត់ធ្លាប់ត្រូវបានមនុស្សជាច្រើន បោកប្រាស់ចិត្ត មើលងាយ និងបោះបង់គាត់……សូមក្លាយជាមនុស្សស្រីម្នាក់ដែលនៅក្បែរគាត់លើកទឹកចិត្តគាត់​ កែប្រែគាត់ និងលើកគាត់ឡើងនៅពេលដែលគាត់ដួល…..

ដឹងអត់….មនុស្សប្រុសទាំងអស់ ត្រូវការមនុស្សស្រី​ (Woman) មិនមែនក្មេងស្រីឡើយ (Girl)….ត្រូវចាំថា​ ក្រោយខ្នងបុរសជោគជ័យ​ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច​ 

ដោយ ៖ សិលា


ចែករំលែក៖