ភ្នំពេញ៖ នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថខណ្ឌ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន សមាជិកអាវុធហត្ថខណ្ឌ ដែលមានជំងឺ រលាកតម្រងនោម និង ទឹកនោមផ្អែម បណ្តាលឱ្យដំបៅជើងខាងស្តាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
នាឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ៣,៥០០,០០០រៀល (បីលានហាសិបម៉ឺនរៀល) ក្នុងនោះ ថវិកា របស់ លោក អភិបាលខណ្ឌ ចំនួន ១,០០០,០០០៛ (មួយលានរៀល) និងថវិកាដែល ប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៥០០,០០០រៀល (ពីរលានហាសិបម៉ឺនរៀល), ទឹកដោះគោឆៅ ០២យួរ, ទឹកសុទ្ធចំនួន ០៤កេស,ផ្លែឈើ មួយចំនួន ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន ក្នុងការសម្រាកព្យាបាលផងដែរ ៕
ដោយ៖ចន្ទ លីហ្សា