ភ្នំពេញ ៖ មានការតវ៉ាមួយរវាងក្រុមកម្មករប្រមូលសំរាមប្រមាណ២០នាក់ ទៅលេីក្រុមហ៊ុនMIZUDA ដោយបានប្រមូលផ្ដុំគ្នាធ្វើការបិទផ្លូវមិនឱ្យរថយន្តចេញប្រមូលសំរាមតាមគោលដៅនៅក្នុងរាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន កាលវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខក្រុមហ៊ុន MIZUDA ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមប្រភពពីក្រុមកម្មករធ្វើការតវ៉ាបានឱ្យដឹងថា ក្រុមកម្មករធ្វើការតវ៉ានោះ គឺទាមទារលក្ខខណ្ឌចំនួន០៤ចំណុចរួមមាន ៖
១/ ទាមទារឱ្យលោក ម៉ី ផាន ចូលធ្វើការធម្មតាវិញ និង គិតប្រាក់រំលឹកអំឡុងពេលបញ្ឍប់រូបគាត់ ។
២/ បញ្ឃប់ការចាប់កំហុសកម្មករ និយោជិក ដោយគ្មានហេតុផលត្រឹមត្រូវ និង យកលុយជាថ្នូរផ្ដល់ការងារជូនកម្មករនិយោជិកវិញ ។
៣/ ទាមទារលុយដែលកម្មករបានបង់ឱ្យទៅអ្នកគ្រប់គ្រងក្រុមហ៊ុនដែលបានផ្តល់ឱ្យកន្លងមក ។
៤/ កុំឱ្យផ្លាស់ប្តូរការងារកម្មករនិយោជិកខុសជំនាញ និង ការងារដែលធ្លាប់ធ្វើ ។
ក្រោយមកខាងក្រុមហ៊ុនបានមកធ្វើការដោះស្រាយសម្របសម្រួលជាមួយក្រុមកម្មករ ជាលទ្ធផលក្នុងការដោះបានត្រូវរ៉ូវគ្នានូវលក្ខខណ្ឌមួយចំនួន ចំណែកនៅសេសសល់ក្រុមហ៊ុនកំពុងធ្វើការដោះស្រាយជាមួយក្រុមកម្មករបន្តទៀត។
បច្ចុប្បន្ននេះ កម្មករបានព្រមព្រៀងតាមលក្ខខណ្ឌមួយចំនួនហើយ និងបានបើកផ្លូវឱ្យរថយន្តចេញប្រមូលសំរាមតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញជាធម្មតាវិញផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ