ព័ត៌មានទាន់ហេតុការណ៍៖

សូមមកទស្សនាកោះទន្សាយ ជាដែនកោះស្រស់ស្អាត​ ស្ថិត​ក្នុង​ខេត្ត​កែប!

ចែករំលែក៖

ខេត្តកែប៖ យោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថានបានឲ្យដឹងថាកោះទន្សាយជាដែនកោះដែរមាន៧គ្រួសាររស់នៅ​ អ្នកទេសចរណ៍អាចទស្សនាទិដ្ឋភាពស្រស់ស្អាតពី ឧទ្យានជាតិកែប និងទីក្រុងកែបនៅពេលយប់ ទីនេះមានលក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ស្អាត ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន  ស្ទូចត្រីនៅជុំវិញកោះ មើលផ្កាថ្ម និងបរិភាគគ្រឿងសមុទ្រស្រស់ ដោយប្រាប់សហគមន៍ជាមុន។ ទីនេះហាក់នៅមិនឆ្ងាយពី ផែចំណតទូកនៃខេត្តកែបប៉ុន្មានទេ អ្នកគ្រាន់តែធ្វើដំណើរប្រមាណ ៣០នាទី ពីចំណតទូក ពេលទៅដល់អ្នកនឹងបានឃើញធ្នេរខ្សាច់ វែងអមជាមួយដើមដូងជាជួរៗ ឈររង់ចាំស្វាគមន៍ពួកយើងទៅសម្រាកលំហែទីនេះ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖