ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានអង្គភាព គេហទំព័រ កាសែត និងសមាគម ចំនួន៣ ត្រូវបានក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ ដោយមូលហេតុ ម្ចាស់ អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការ អប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ក្នុងនោះរួមមាន ៖
ទី១/-“(អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន(ស.អ.ក.អ) របស់ឈ្មោះ ជា លីហ៊ាង ។
ទី២/ (កាសែត ដំណឹងក្នុងស្រុក)របស់លោក ជា សារ៉េន ។
និងទី៣/ (គេហទំព័រ រស្មីកំពង់ចាម) របស់លោកស្រី ស៊ី មុយឡេង ។
យោងតាមប្រកាស របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា, សម្រេច:
-ត្រូវលុបប្រកាសលេខ ៦២៣ ព.ម ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ របស់ក្រសួងព័ត៌មាន ដែល អនុញ្ញាតឱ្យលោក ជា សារ៉េន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៩០៥៦០៧៥៦ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ មានអាសយដ្ឋាននៅភូមិព្រៃចារ ឃុំខ្សែក ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាម្ចាស់សហគ្រាស កាសែត ដំណឹងក្នុងស្រុក ធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខEA ៧០២៩ ផ្លូវលំ ក្រុម៣ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ម្ចាស់ អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការ អប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។
-ត្រូវលុបប្រកាសលេខ ២៧៤ ព.ម ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែល អនុញ្ញាតឱ្យលោក ជា លីហ៊ាង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៦១៦០៦១៨៥ ចុះថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៤ មានអាសយដ្ឋាននៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កើតសមាគម “អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន(ស.អ.ក.អ)” ដែលបានចុះឈ្មោះក្នុងបញ្ជីសមាគមតាមប្រកាសលេខ ២០១០ ប្រក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅក្រសួងមហាផ្ទៃ មានអាស័យដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៦៦១A ផ្លូវ លេខ៧១K ក្រុមទី៩ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាម ការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យារបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួង ព័ត៌មាន ។
-ត្រូវលុបប្រកាសលេខ៣៤៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែល អនុញ្ញាតឱ្យលោកស្រី ស៊ី មុយឡេង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៦០៥១៤០៤០(០១) ចុះថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាម្ចាស់ សហគ្រាស គេហទំព័រ រស្មីកំពង់ចាម ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ “ www.rkc-news.com · មាន អាសយដ្ឋានទីស្នាក់ការស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមូលហេតុ ម្ចាស់ អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការ អប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។
សូមបញ្ជាក់ថា, បន្ទាប់ពីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ សារព័ត៌មាន ទាំង៣ ខាងលើ របស់ លោក ជា លីហ៊ាង ,លោក ជា សារ៉ន ,លោកស្រី សុី ម៊ុយឡេង ,។ បន្ទាប់មកជនរងគ្រោះ ដែលរងនូវការវាយប្រហារ និងសរសេរបរិហារកេរ្តិ៍ មួលបង្កាច់កេរ្តិ៍ ញុះញង់អោយមានការរើសអើងទៅលើជនរងគ្រោះ ពីសំណាក់ម្ចាស់សារព័ត៌មាន ឈ្មោះ ជា លីហ៊ាង, ជា សារ៉េន , និងលោកស្រី សុី មុយឡេង , ដូច្នេះគាត់បន្តចាត់ការ តាមរយៈដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីអោយតុលាការមានចំណាត់ការ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
ក្រសួងព័ត៌មាន បញ្ជាក់ថា , បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន,និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា