ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៩នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៣នាក់។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមីនានេះ បានបញ្ជាក់ថា​ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មានមិនគោរពសិទ្ធ ៥លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ៥លើក។ 

សូមជម្រាបជូនថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពីថ្ងៃទី​១៦​ ខែមីនាម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៤នាក់ និងស្រាល ៥នាក់។​ ករណី​គ្រោះថ្នាក់នេះដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មានល្បឿន ២លើក មិនគោរពសិទ្ធ ២លើក និងបត់គ្រោះថ្នាក់ ២លើក៕

ដោយ​៖សហការី​


ចែករំលែក៖