ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តដ៏ធំមួយកន្លែងក្នុងខណ្ឌសែនសុខ បណ្ដាលឱ្យខូចខាតទាំងស្រុង

ចែករំលែក៖

​     ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយាប​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យឆេះអស់ទាំងស្រុង​ ដែលបង្កឡេីងកាលពីវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣​ ។ 

​    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះគីម ហួត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។ 

​   ទីតាំងខាងលេីគឺជាប្រភេទសំណង់​ថ្មបេតុងប្រក់ស័ង្កសី មានទំហំ១៦ម៉ែត្រគុណនឹង២០ម៉ែត្រ (ជាឃ្លាំង)​ និងបានឆេះរាលដាលដល់រថយន្តCamry(បាឡែន) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5389 រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហេីយក៏មិនបង្កឱ្យមានមនុស្សរងរបួសនោះដែរ​ ។

ចំពោះមូលហេតុ​ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ។ 

​    ក្នុងប្រតិបត្តិការ​បង្ការ​ សង្គ្រោះអគ្គិភ័យនេះ​ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន២៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦០ឡាន និងរថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តក្រុមហ៊ុនOCICទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង, រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វា ចំនួន៥គ្រឿង, រថយន្តកងពលតូចលេខ៧០ចំនួន៣គ្រឿង ហើយពន្លត់ចប់​នៅម៉ោង១០ព្រឹក នាថ្ងៃខែឆ្នាំដដែល៕

IMG_7883 IMG_7882 IMG_7881 IMG_7878

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖