ព័ត៌មានទាន់ហេតុការណ៍៖

រវល់តែឆ្ងាញ់អ៊ុតអាប៉ោង ភ្លេចមេីលក្រោយមានអីនគរបាលស្រុកគងពិសី​ ក្រសោប​បាន​មនុស្ស​ ០៩នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី បានចុះបង្រ្កាប​ និងឃាត់ខ្លួន​មនុស្សចំនួន​ ០៩នាក់ ពាក់ព័ន្ធ​ករណីលេងល្បែង​ស៉ី​សងខុសច្បាប់(បាញ់អាប៉ោង)​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ករណី​ឃាត់ខ្លួន​ក្រុមអ្នកញៀនល្បែង​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថៃ្ង១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចដីចម្ការស្វាយ ស្ថិតភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី។ 

សូមជម្រាបថា​ កម្លាំងនគរបាលស្រុកគងពិសី សហការពីប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបង្ក្រាបល្បែងស៊ីសងបាញ់អាប៉ោង ឃាត់មនុស្សបាន០៩នាក់ ដកហូតសម្ភារៈវត្ថុតាងបានមួយចំនួនរួម​មាន៖ ម៉ូតូ០៣គ្រឿង មេអាប៉ោង៥គ្រាប់ ចានអាប៉ោង២ ផ្តិលគ្របចំនួន ២ កំរាល០១ ប្រាក់៥៣៤០០០រៀល។ 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាទាំង០៩នាក់ មកការិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ដ ៕

ដោយ​៖ សហការី​


ចែករំលែក៖