ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនរេចង្កូតដួលបោកក្បាលស្លាប់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតដួលបោកក្បាលស្លាប់ផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣  លើផ្លូវលំក្រាលកៅស៊ូ ស្ថិតនៅចំណុចភូមិត្រពាំងស្វាយ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ មាស សាន  អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកស៊ុយសូគី NEX ពណ៌ខ្មៅលាយក្រហម ស៊េរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HT៥១២១។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី NEX ពណ៌ខ្មៅលាយក្រហម ស៊េរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HT៥១២១ដោយធ្វើដំណើរទិសខាងកើតមកលិច ខណៈប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតដួលបោកក្បាលស្លាប់ផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ក្រោយមកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖