ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានសហការជាមួយកម្លាំងអធិការក្រុងបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីជួញដូររក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត សហការជាមួយកម្លាំងវេនប្រចាំការ បញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែង ករណីជួញដូររក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅដូចខាងក្រោម៖

-គោលដៅទី០១៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះល្បាតចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឃើញបុគ្គល០២នាក់ គួរសង្ស័យសួរនាំជាក់ស្តែងឆែកឆេរប្រទះឃើញថ្នាំញៀន និងកាំបិត នាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ លន់ វីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)។

២-ឈ្មោះ រឿន វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន)។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា ក្រោយពីត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងដកហូតរួមមាន៖

១-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន០១កញ្ចប់តូច ទម្ងន់០,២២ក្រាម(ថ្លឹងទាំងសំបកថង់)។

២-កាំបិតបុ័ងតោចំនួន០១ដើម។

-ក្រោយពីជំនាញប្រឆាំងគ្រឿងញៀន បានសាកសួរក៏បន្តនីតិវិធី។ 

-គោលដៅទី២៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៩:៣០នាទី កម្លាំងបានបន្តនីតិវិធីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន រីឆាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)នៅចំណុចដីចំការមួយកន្លែង ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បន្ទាប់ពីត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងដកហូតរួមមាន៖

-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE)ចំនួន០៤កញ្ចប់តូច ទម្ងន់១,៣៧ក្រាម(សាច់ថ្នាំសុទ្ធ)។ 

-ក្រោយពីជំនាញប្រឆាំងគ្រឿងញៀន បានសាកសួរក៏បន្តនីតិវិធី។ 

-គោលដៅទី៣៖ ថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី បានបន្តនាំខ្លួនជនសង្ស័យឈ្មោះ ឈាន ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)នៅចំណុចអូរត្រែង ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-ត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងដកហូតរួមមាន៖

-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន១៧កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់៧,៦៥ក្រាម(សាច់ថ្នាំសុទ្ធ)។

-វត្ថុតាងនិងសម្ភារ:ដកហូតសរុបរួមមាន៖

១-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE)ចំនួន២២កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់ ៩,២៤ក្រាម សាច់ថ្នាំសុទ្ធ។

២-ទូរស័ព្ទដៃចំនួន០៥គ្រឿង។

៣-ម៉ូតូស៊េរីចាស់ចំនួន០៣គ្រឿង។

៤-កាំបិតបុ័ងតោចំនួន០១ដើម។ 

-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖