ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ទិដ្ឋភាពនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះតាមប្រព័ន្ធ Telegram ដោយមានប្រសាសន៍ថា, ព្រឹកនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលចំថ្ងៃដែល ព្រះមហាក្សត្រសម្តេចយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ្យទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

សម្តេចតេជោ បានថ្លែងបន្តថា, ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទី១ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទី២ នៅថ្ងៃទី២២ កញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។

Connect with Cambodian Prime Minister  : 

🌐Website 

🌐Facebook  

🌐YouTube 

🌐Twitter 

🌐Instagram 

🌐TELEGRAM ៕

ដោយ ៖ សិលា


ចែករំលែក៖