ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក បាន​ចាប់ផ្តើម​តម្រាយ​ផ្លូវ​របៀង​ក្រៅ​បរិវេណ​ក្រុមហ៊ុន ដើម្បី​ទម្លុះ​ផ្លូវ​ទៅ​កាន់​តំបន់​ភូមិសាស្ត្រ​មួយ​ចំនួន​នា​ភាគ​និរតី​ព្រៃ​ឡង់ ល្បីថាឈ្មោះ វុធ, ឈ្មោះ ជា មេក្លោងប្រមូលទិញ ប្រមូលប្រជាពលរដ្ឋចូលកាប់ !(មានវីដេអូ)

ចែករំលែក៖

ខេត្តក្រចេះ ៖ សកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ បានបន្តកក្រើកឡើងវិញ ហើយក៏ជាចំងល់ដែរថា, តើការឈួសឆាយផ្លូវ បុកព្រៃ ជាមធ្យោបាយសម្រាប់ចូលកាប់ឈើ ដឹកជញ្ជូនឈើ ទាំងនេះជារឿងស្របច្បាប់ ឬជាការលួចដឹកជញ្ជូន កាប់បំផ្លាញឈើ គ្មានច្បាប់អនុញ្ញាត ពីជំនាញរដ្ឋបាលព្រៃឈើ ! ជាក់ស្តែង ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក បាន​ចាប់ផ្តើម​តម្រាយ​ផ្លូវ​របៀង​ក្រៅ​បរិវេណ​ក្រុមហ៊ុន ដើម្បី​ទម្លុះ​ផ្លូវ​ទៅ​កាន់​តំបន់​ភូមិសាស្ត្រ​មួយ​ចំនួន​នា​ភាគ​និរតី​ព្រៃ​ឡង់។ 

សូមបញ្ជាក់ថា,  ក្រោយ​ការ​តម្រាយ​ផ្លូវ​ដោយ​អា​ប៊ុល​កង់​ដែក រយៈពេល​ខ្លី​រាប់​សិប​គីឡូម៉ែត្រ​នៅ​តំបន់​ភូមិសាស្ត្រ​ពាម​អូរ​អ​ន្សោ​ម ទៅ​ត្រពាំង​តូច​ត្រពាំង​ធំ ជា​ផ្លូវ​របៀង​ក្រៅ​បរិវេណ​មួយទៀត ជំនួស​ឱ្យផ្លូវ​ចាស់ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ឈ្លិ​ក ចូល​ក្នុង​ក្រុមហ៊ុន​។

ក្រោយ​ពី​ផ្អាក​សកម្មភាព​មួយ​ឆ្នាំ ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក បាន​ចាប់ផ្តើម​តម្រាយ​ផ្លូវ​របៀង​ក្រៅ​បរិវេណ​ក្រុមហ៊ុន ដើម្បី​ទម្លុះ​ផ្លូវ​ទៅ​កាន់​តំបន់​ភូមិសាស្ត្រ​មួយ​ចំនួន​នា​ភាគ​និរតី​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​សម្បូរ​ទៅ​ដោយ​ប្រភេទ​ឈើ​ឈ្លិ​ក នោះ​មាន​ចំណុច​ត្រពាំង​ទា ចំណុច​ចែ​ម៉ែ ចំណុច​កា​សាំ​យ៉ុ​ង ។​ល​។ ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​របស់​បរិស្ថាន នេះ​បើ​តាម​បណ្តាញ​ផ្តល់​ព័ត៌មាន​នៅ​តំបន់​ព្រៃ​ឡង់​។

ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក នេះ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្តក្រចេះ មាន​ផ្ទៃដី​សរុប​ទំហំ​៣៤,០០៧​​ហិ​កតា បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​ដី​ព្រៃ​រេច​រិល​របស់​រដ្ឋ សម្រាប់​ដាំ​ឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​រយៈ​លិខិត​លេខ ៩៩៩ ស​ជ​ណ​.​កស ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ ២០១១ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​។

ស្ថិត​ក្រោម​សកម្មភាព​ក្រុមហ៊ុន​នេះ កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​រំ​លោ​ភ​បំពាន​ក្រៅ​ដែន​គ្រប់គ្រង​របស់​ខ្លួន ដោយ​បញ្ជា​ប្រមូល​ទិញ​ប្រភេទ​ឈើ​ឈ្លិ​ក ទាំងមូល និង​ជ្រុង ពី​តំបន់​មួយ​ចំនួន​នៅ​តំបន់​ព្រៃ​ឡង់ ក្បែរ​នឹង​ខេត្តកំពង់ធំ​។

គេបានរាយការណ៍មកថា, ទាក់ទិន​នឹង​សកម្មភាព​នៅ​ក្នុង​តំបន់​នោះ អ្នក​ធម្មតា និង​គ្មាន​ភារៈកិច្ច គឺ​ត្រូវ​ហាមឃាត់ និង​សាកសួរ និង​មិន​អនុញ្ញាត​ឱ្យបុគ្គល​ណា​ម្នាក់​យក​ស្មា​ត​ហ្វូ​ន​ទៅ​ជាប់​នឹង​ខ្លួន​ឡើយ​។ បើសិនជា​អ្នកកាសែត​វិញ គឺ​ត្រូវ​ហាមឃាត់​ដាច់ខាត​មិន​ឱ្យចូល​ទៅ​ជិត​ទីតាំង​ក្រុមហ៊ុន ឬ​ចូល​ដល់​ចំណុច​ទីតាំង​​ដែល​ពួក​គេ​ដាក់​ផែនការ​គោលដៅ ដើម្បី​កាប់​ប្រមូល​ឈើ​ឈ្លិ​ក​នោះ​ដែរ​។ នេះជាការលាក់លៀមបទល្មើស ឬជាសកម្មភាព ដឹកជញ្ជូនឈើពីព្រៃខាងក្រៅ ដឹកចូលក្រុមហ៊ុន ដើម្បីឱ្យទៅជាឈើស្របច្បាប់។ ករណីនេះក្រុមហ៊ុន ធ្វើបានក៏អាស្រ័យ មានទំនាក់ទំនងគ្នា ជាលក្ខណៈប្រព័ន្ធ ជាមួយ សមត្ថកិច្ចជាច្រើនស្ថាប័ន ជំនាញ ទើបអាចដំណើរការទៅបាន។ 

គេបានបង្ហើបថា, តែ​សម្រាប់​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ធំ ដ៏ច្រើន ដែល​ប្រមូលគ្នា​ទៅទីនោះ គឺ​មាន​អ្នក​សារព័ត៌មាន​អន​ឡាញ​ម្នាក់ រង់ចាំ ដើម្បី​សម្របសម្រួល​បិទ​នូវ​ព័ត៌មាន​នេះ​ផង​ដែរ​។ គេឆ្ងល់ថា, បិទព័ត៌មាន ឬមានអំពើសូកប៉ាន់ ធ្វើអីបើការដឹកជញ្ជូនឈើស្របច្បាប់ ! ហើយភារកិច្ច អ្នកសារព័ត៌មាន ក៏មិនមែនជា សមត្ថកិច្ច ជាអ្នកចាំសម្របសម្រួល បិទបាំងនូវសកម្មភាពក្រុមហ៊ុននោះឡើយ។ គួរវិលរក ការគោរព តាមក្រមសីលធម៌ វិជ្ជាជីវៈ របប សារព័ត៌មាន ឱ្យបានត្រឹមត្រូវ ប្រកាន់ខ្ជាប់ខ្ជួន ចំពោះការណែនាំ ពីក្រសួងព័ត៌មាន ។ 

សូមបញ្ជាក់ផងដែរថា, តាមប្រភពព័ត៌មានដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” ទទួលបានពីក្រុមកម្មករមួយចំនួនបានបញ្ជាក់ថា, សកម្មភាពក្នុងការប្រមូលទិញឈើឈ្លី ឃ្លុំ ពីប្រជាពលរដ្ឋ ដឹកចូលក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក អាចម្ចាស់ក្រុមហ៊ុនមិនបានដឹង ដោយសារមានមនុស្សជាមេការពីររូប ទីមួយឈ្មោះវុធ ទីពីរឈ្មោះ ជា។ 

អ្នកទាំងពីរមានភារកិច្ចខុសពីគ្នា។ ឈ្មោះវុធគឺជាអ្នក ប្រមូលប្រជាពលរដ្ឋឲ្យចូលកាត់ឈើក្នុងតំបន់ព្រៃឡង់ក្រៅក្រុមហ៊ុន និងប្រមូលទិញឈើវិញពីប្រជាពលរដ្ឋដឹកតាមគោយន្ត រថយន្តកែច្នៃ គោយន្តកន្ត្រៃ ។ ចំណែកឯឈ្មោះជា ហៅខាងក្រៅថាជាសណ្ដាន់រស់នៅខេត្តក្រចេះ គឺជាអ្នកធ្វើការវាស់វែងឈើសម្រាប់ដឹកជញ្ជូន ឬសម្រាប់លើកឈើដាក់ក្នុងរថយន្តដើម្បីដឹកបន្តទៅលក់នៅខាងក្រៅ។ ឈើទាំងនោះភាគច្រើនជាឈើដែលពួកគេចូលកាត់នៅក្នុងតំបន់ការពាររបស់បរិស្ថាន។ 

ពាក់ព័ន្ធនិងបញ្ហានេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃដដែលនេះ ក៏មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ខណៈទាក់ទងតាមប្រព័ន្ធតេឡេក្រាមខលមិនលើក។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរស្រុក ខេត្ត សមត្ថកិច្ច មន្ត្រីជំនាញ មេត្តាចុះស៊ើបអង្កេតស្រាវជ្រាវ ថាតើបទល្មើសនេះបានកើតមានពិតប្រាកដឬមួយយ៉ាងណា ហើយអ្នកណានៅពីក្រោយខ្នង ឈ្មោះ វុធ ឈ្មោះ ជា ហៅជាសណ្ដាន់អ្នកខេត្តក្រចេះ ដែលថ្លើមធំហ៊ានប្រមូលទិញឈើដែលកាប់បំផ្លាញចេញពីតំបន់ព្រៃឡង់ ៕

IMG_9085

ដោយ ៖ សហការី


ចែករំលែក៖