ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យទំនងស្រវឹងស្រាបានចាប់រំលោភប្អូនស្រីជីដូនមួយតែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីស្រវឹងស្រាដេកលើផ្ទះចាប់រំលោភប្អូនស្រីជីដូនមួយតែមិនបានសម្រេច ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២៣នៅចំណុចភូមិលាចឈូក ឃុំគោកព្រីង  ស្រុកស្វាយជ្រំ ។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មុិញ ធឿន អាយុ១៨ឆ្នាំ រស់នៅ ភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រំ។

ចំណែកក្មេងស្រីរងគ្រោះអាយុ៧ឆ្នាំ មុខរបរសិស្ស។

    តាមសមត្ថកិច្ចបញ្ជាក់ទៀតថាជនសង្ស័យឈ្មោះមុិញ ធឿន បានត្រលប់មកផ្ទះដោយផឹកស្រាស្រវឹងជោកជាំហើយក៏បានឡើងលើផ្ទះដេកម្នាក់ឯង។ ក្រោយមកក្មេងស្រីរងគ្រោះបានឡើងលើផ្ទះដែរដើម្បីសុំទូរស័ព្ទជនសង្ស័យមើលលេង  ខណៈនោះស្រាប់តែជនសង្ស័យមានអារម្មណ៍ផ្លូវភេទក៏ចាប់ធ្វើសកម្មភាពប៉ុន្តែមិនបានសម្រេចនោះទេក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។

    សូមបញ្ជាក់ថា ជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដោយម៉ែនិងម៉ែជាបងប្អូនបង្កើត និងនៅផ្ទះជាមួយគ្នា។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖