ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ មីនា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន ៖ 

+ជួញដូរ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ (ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមីនា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ៣៥,៩១ក្រាម និង៣កញ្ចប់តូច។

លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៦អង្គភាព 

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យក Ice ១២,៩៩ក្រាម។

២ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៥,៨២ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦០ក្រាម។

៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១២,៨៨ក្រាម។

៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣២ក្រាម។

៦ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៣៧ក្រាម។

កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៩៣ក្រាម។

២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត ៣នាក់ ចាប់យក Ice ៤កញ្ចប់តូច ៕

ដោយ៖ អរុណរះ(រូបភាព៖ ឯកសារ)


ចែករំលែក៖