ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ទោះជាល្បែងកម្សាន្តទំនើបៗមានច្រើនយ៉ាងណាក្តី ក៏ល្ខោនបាសាក់នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមប្រជាជនខ្មែរដដែល

ចែករំលែក៖

    ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះពីរូបភាពនៃសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ចំនួន ៣សន្លឹក ដែលកំពុងតាមដានរឿងល្ខោនបាសាក់មានចំនួនច្រើនដែលលោករដ្ឋមន្ត្រីចាត់ទុកថា បងប្អូនប្រជាពលរដ្ឋនៅតែពេញនិយមការទស្សនាល្ខោនបាសាក់ គាំទ្រសិល្បៈបុរាណ ។ 

    លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះលើផេកផ្លូវការថា : ទោះជាល្បែងកម្សាន្តទំនើបៗមានច្រើនយ៉ាងណាក្តី ក៏ល្ខោនបាសាក់នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមប្រជាជនខ្មែរដដែល។

    លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា    ក្រុមល្ខោនបាសាក់ អុល សំអាង ក្នុងពេលសម្តែងនៅវត្តសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល យប់ថ្ងៃទី ១៧ និង ១៨ ខែមីនា ឆ្នាំ២០២៣ ។ 

    លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះពញ្ញាក់ស្មារតី ចំពោះការរិះគន់ ការប្រឆាំងនូវអ្វីមួយ អាចលោករដ្ឋមន្ត្រីសំដៅទៅលើគេរិះគន់ លោក ឯម រាម អ្នកបង្កើតម៉ូតស្រមើស្រមៃ ទើបលោករដ្ឋមន្រ្តីបានសរសេរយ៉ាងខ្លីថា ( ប៉ុន្មានថ្ងៃនេះស្តាប់ឡើងវ៉ល់ពីអ្នកគាំទ្រនិងអ្នកប្រឆាំង ឯម រាម ។ អ្វីដែលជាការចម្លែកនាពេលបច្ចុប្បន្ន គឺថាហេតុអីគ្រាន់តែប្រឆាំងចាំបាច់ជេរ ? អ្នកជេរគឺទម្លាក់ខ្លួនទាបជាងអ្នកត្រូវជេរទៅទៀត !) ៕

ដោយ ៖ សិលា


ចែករំលែក៖