ព័ត៌មានទាន់ហេតុការណ៍៖

ជនជា​តិថៃ៣នាក់នាំគ្នាកាប់ជ​នជាតិចិន​២នាក់បណ្តាលឱ្យរងរបួស ត្រូវកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅសា​លាដំបូង​

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័​យព្រហ្មទណ្ឌនៃទីបញ្ជាការកងរា​ជអាវុធហត្ថ​ខេត្តបានបញ្ជូនជនជា​តិថៃ ៣នាក់ដែលកាប់ជ​នជាតិចិន​២នាក់ បណ្តាលឱ្យរងរបួសទៅ​សាលា​ដំបូង​ខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី២២ ខែ​មីនា ឆ្នាំ២០២៣ ដើម្បីអ​នុវត្តតាមនីតិ​វិធី។ សមត្ថកិច្ចបញ្ជាក់ថា  កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់​ឃាត់ខ្លួនជនជាតិថៃ៣​នាក់តាមពាក្យបណ្តឹង​ជនរ​ងគ្រោះ​ជាជន​ជាតិចិន ក្នុង​ករណីហិង្សា​ដោយ​ចេតនាដែលបាន​ប្រព្រឹត្ត​កាល​ពីវេលាម៉ោង១១​និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ​ឆ្នាំ២០២៣ នៅចំណុចមុខ​វត្តផ្សារកណ្តាល ស្ថិត​ក្នុងភូ​មិផ្សារកណ្តាល​ សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត។ 

    លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​​ប៉ោយប៉ែត បាន​ឱ្យដឹងថា ជនសង្ស័យទាំ​ង៣​នាក់មាន ៖ 

​១.ឈ្មោះ ​Soraprach Kiryapong ​ភេទប្រុស ​ជនជាតិថៃ។

​២.ឈ្មោះ  ​Supphachai Setteemut​ ភេទប្រុស ជនជាតិថៃ ។

៣.ឈ្មោះ  MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជ​នសង្ស័យ​ទាំង៣នា​ក់នេះស្នាក់នៅ​បណ្តោះ​អាសន្នក្នុងភូមិផ្សារ​កណ្តាល សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ។ 

    មេបញ្ជា​ការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន​បន្តថា នៅថ្ងៃកើ​តហេតុខាងលើ​ ជនស​ង្ស័យ​ទាំង៣នាក់ បានធ្វើសកម្មភាពដោ​យយកកាំបិ​តប៉័ង​តោ​កាប់ទៅ​លើជ​នរងគ្រោះចំ​នួន០២នាក់មាន ៖

១-ឈ្មោះ CHEN CHUN WEI ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។

២-​ឈ្មោះ LIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ប​ណ្តាលឱ្យរងរបួស​ជាច្រើនកន្លែង។

ក្រោយពី​ទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសម​ត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន​ចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួន​ជនសង្ស័យខាងលើព្រមទាំងចាប់យ​កវត្ថុតាងម​កសួរនាំ​អំពីរឿងហេតុ​នៅមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងតាម​នីតិវិធី។ 

   ក្រោយឃាត់ខ្លួននិ​ងសួរនាំរួចជនសង្ស័យទាំង​៣នាក់បា​នសារភាពថា  ពួកខ្លួនពិ​តជាបាន​ធ្វើ​សកម្មភាព​កាប់ទៅលើ​ជន​រងគ្រោះ​ជាជ​នជាតិចិនពិ​តប្រាកដ​មែន។ ដោយផ្អែក​លើចម្លើ​យសារភាព និងមា​នវត្ថុ​តាងជា​ក់ស្កែង ក​ម្លាំងមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុង បានក​សាងសំណុំរឿង បញ្ជូនជន​សង្ស័យ​ទៅ​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី។ 

    លោកវ​រសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធ​ហត្ថខេត្តទ​ទួលការ​ងារស្រាវជ្រាវនិង​បង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបា​នកម្លាំងការិយាល័​យព្រហ្មទណ្ឌ  កងរា​ជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលា​ដំបូង​ខេត្តដើម្បីអ​នុវត្តតាមនីតិ​វិធី ​៕

ដោយ ៖ វណ្ណា


ចែករំលែក៖