ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United,ខ្សែបម្រើ Mason Mount របស់ Chelsea និងអ្នកចាំទី Nick Pope របស់ Newcastle បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែនេះ។
Rashford បានវាយបកអំឡុងពេលក្រុមរបស់គាត់ឈ្នះ FA Cup វគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយក្រុម Fulham កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកចាំទី Pope ដែលលេងបាន១០ប្រកួតបានរងរបួសក្នុងជ័យជម្នះ ២–១ របស់ Newcastle នៅ Nottingham Forest កាលពីថ្ងៃសុក្រ។ រីឯ Mount ក៏កំពុងជាសះស្បើយពីរបួស ហើយនឹងបន្តនៅជាមួយ Chelsea។
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានបញ្ចូលគាត់ទៅក្នុងក្រុមជម្រើសដំបូងចំនួន២៥នាក់ ប៉ុន្តែគ្រូបង្វឹកក្រុម Chelsea លោក Graham Potter បាននិយាយបន្ទាប់ពីនោះថា កីឡាករវ័យ២៤ឆ្នាំ Mason Mount នឹងមិនចូលរួមជាមួយក្រុមអន្តរជាតិឡើយ។ Mount មិនមានវត្តមានសម្រាប់ Chelsea ចាប់តាំងពីខែកុម្ភៈ ដោយសាររបួសឆ្អឹង ហើយខកខានការប្រកួត Premier League នៅថ្ងៃសៅរ៍ទល់នឹង Everton។
Rashford មានទម្រង់លេងល្អសម្រាប់ Manchester United ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុងនោះមាន១៩គ្រាប់ចាប់តាំងពីត្រឡប់មកពីព្រឹត្តិការណ៍ World Cup នៅកាតាជាកន្លែងដែលគាត់រកបាន៣គ្រាប់ក្នុង៥ប្រកួតសម្រាប់ក្រុមអង់គ្លេស។
អ្នកចាំទី Fraser Forster វ័យ៣៥ឆ្នាំរបស់ក្រុម Tottenham ត្រូវបានកោះហៅឱ្យមកជំនួសតំណែង Pope។ Forster បានឈ្នះការប្រកួតចុងក្រោយនៅអង់គ្លេសចំនួន៦លើករបស់គាត់ក្នុងឆ្នាំ២០១៦ ទោះបីជាគាត់ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតមិត្តភាពពីរកាលពីរដូវកាលមុនក៏ដោយ។
សេចក្តីថ្លែងការណ៍របស់ក្រុមអង់គ្លេសបានឲ្យដឹងថា “មិនមានការជំនួសបន្ថែមទៀតត្រូវបានគ្រោងទុកទេ ដោយកីឡាករ២៣នាក់បានមកដល់ St. George’s Park កាលពីថ្ងៃចន្ទ”។
គួរបញ្ជាក់ថា ក្រុមតោកំណាចអង់គ្លេសក្រោមការដឹកនាំរបស់លោក Southgate នឹងធ្វើដំណើរទៅកាន់ប្រទេសអុីតាលីនៅថ្ងៃទី២៣ ខែមីនានេះមុនពេលទទួលភ្ញៀវអ៊ុយក្រែននៅ Wembley នៅថ្ងៃទី២៦ខែមីនាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)