ព័ត៌មានទាន់ហេតុការណ៍៖

បញ្ច្រកស្រាយុវតីអាយុ១៦ ឆ្នាំ អ្នករត់តុឱ្យស្រវឹង ប៉ងចាប់រំលោភ នៅក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ ៖ តណ្ហាពុះកញ្ជ្រោល ខ្វះសីលធម៌ គិតមិនដល់ថា ជាបទឧក្រិដ្ឋ ធ្វើឱ្យបុរសម្នាក់ក្លាយជាជនសង្ស័យ ប៉ងចាប់រំលោភ នៅក្នុងបន្ទប់ទឹក ។ 

សូមបញ្ជាក់ថា, មាននារី​វ័យក្មេង​ម្នាក់​ ត្រូវ​បាន​បុរស​ម្នាក់​ បបួល​ផឹកស្រា​ រហូត​ស្រវឹង ហើយ​ក៏​តាម​ដល់​ ក្នុងបន្ទប់ទឹក ធ្វើ​សកម្មភាព​ចាប់​ស្រាត ខោអាវ​ ប៉ុនប៉ង​ចាប់រំ​លោភ​ ពេល​ដែលនាង​ស្រវឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ២​និង​៤០​ នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ ក្នុង​បន្ទប់ទឹក ក្បែរ​អាហារ​ដ្ឋា​ន​ ពេល​រាត្រី ស្ថិត​ក្នុង​សង្កាត់​ ទន្លេបាសាក់ ខណ្ឌចំការមន ។

ព័ត៌មានបឋម បញ្ជាក់ថា, នារី​រង​គ្រោះ​ មាន​អាយុ​ ១៦​ឆ្នាំ មុខរបរ​ អ្នក​រត់​តុ​ នៅ​ហាង​មួយ​កន្លែង បច្ចុប្បន្ន​ស្នាក់​នៅ​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានី ភ្នំពេញ ។

ចំណែក​ បុរស​សង្ស័យ​ មានឈ្មោះ លី​ន គឹ​ម​ហុង អាយុ​ ៣១​ឆ្នាំ មុខរបរ​ ជាង​ម៉ាស៊ីនត្រជាក់ រស់នៅ​បច្ចុប្បន្ន​ ផ្លូវ​បេតុង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរ តាមនីតិវិធី ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

ដោយ ៖ សហការី


ចែករំលែក៖