ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្មេងស្រី វៀត វៀង ដែលបងប្អូនបានឃើញនាង ដង្ហោយរកជំនួយជួយនាងត្រឡប់មកផ្ទះវិញ កាលពីដើមខែ មករា ២០២៣ ត្រូវបាន ក្រសួងសង្គមកិច្ច ស្ថានទូតកម្ពុជានៅប្រទេសចិន សហ ការ ជាមួយស្ថានទូតចិន បានសម្របសម្រួលបញ្ជូនត្រឡប់ មកប្រទេសកម្ពុជាវិញ តាមរយៈការជួយគាំទ្រពីអង្គការ រតនៈអ៊ិនធើណាសិនណាល់ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឥលូវនេះ វៀត វៀង បានត្រឡប់ទៅដល់ផ្ទះ ហើយដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកអភិបាលស្រុក បូរីជលសារ លោកមេឃុំកំពង់សាំង លោក មេភូមិ សង្គមមានជ័យ និង ឳពុកម្តាយរបស់នាង ។
សូមបញ្ជាក់ថា, បច្ចុប្បន្ននេះ ទោះជាកម្មករ ទៅធ្វើការនៅប្រទេសណាក៏ដោយ ពេលមានបញ្ហាអី ទាំងខាង អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅក្រៅប្រទេសនីមួយៗ បានយកចិត្តទុកដាក់ ជួយទាន់ពេលវេលា ខណៈមានព័ត៌មានជាច្រើន ដែលទូតកម្ពុជា ផ្តល់ដំណឹងពីការ ទំនាក់ទំនងគ្នា ជាប្រចាំ ៕
ដោយ ៖ សហការី