ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ ទំនើងៗ លំដាប់កាលីប ដេកសុទ្ធតែខុនដូ ធ្វើសកម្មភាព ៥ម៉ោង សមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ ចោរស្ទាវៗ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទបានសម្រេចម៉ាក  IPhone XS Max ពីនារីម្នាក់កំពុងជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ នៅផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្រេច ។

ក្រោយធ្វើសកម្មភាពរួចយកទៅលក់បាន ៧០$ គេចខ្លួនទៅសង្ងំដេកនៅខុនដូ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានជាង៥ម៉ោង ត្រូវកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ុស្តិ៍ ចោមចៅទី១ ក្រោមការបញ្ជាពីលោក អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ឈានដល់ស្រាវជ្រាវតាមជំនាញ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងនារីជាសង្សារពួកគេ៣នាក់ផងដែរ ដែលកំពុងដេកចាំក្នុងបន្ទប់ ដើម្បីឱ្យសង្សារចេញរកស៊ី មុខរបរឆក់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការនាំខ្លួន ដើម្បីធ្វើការសាកសួរតាមនីតិវិធីនិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ ៖ សហការី


ចែករំលែក៖