ខេត្តព្រះសីហនុ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីមានករណីជនបរទេសមួយរូប (អឺរ៉ុប) អាយុ៨២ឆ្នាំ បានឈ្លក់ទឹកសមុទ្រស្លាប់ នៅពេលជនរងគ្រោះចុះលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣នេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះចុះលេងទឹកសមុទ្រ ស្រាប់តែឈ្លក់ទឹកបង្កការភ្ញាក់ផ្អេីលតែម្តង។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែជនរងគ្រោះ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា បានដាច់ខ្យល់បាត់ហើយ។
បច្ចុប្បន្នជនរងគ្រោះជាជនបរទេសខាងលេី ត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីធ្វេីកោសល្យវិច័យបន្តតាមនីតិវិធី៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច