ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា០២ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនាឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា២ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាពនៅស្រុកសំរោង ខេត្តតាកែវ។ 

១-ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនលោក ខាំ ពៅ​ អាយុ៥៣ឆ្នាំ​ និងប្រពន្ធឈ្មោះ​ សុខ​ ង៉ែត​ អាយុ៥៤ឆ្នាំ​ រស់នៅភូមិស្វាយរុ​ន​ ឃុំជម្រះពេន​ ស្រុកសំរោង​ ខេត្តតាកែវ។ 

២-ផ្ទះលេខ ២៩៩ ជាអំណោយដ៏ថ្លៃថ្លារបស់ អំណោយរបស់លោក ថេង សុវណ្ណរតនៈ ,លោក ថេង សុវណ្ណប៉ារីវ៉ាត់, កញ្ញា ថេង សុវណ្ណធីតាពេជ្រ ត្រូវបានប្រគល់ជូនលោក ទូច​ ចន្ធី​ អាយុ៣៥ឆ្នាំ​ រស់នៅភូមិកន្សោមខ្លែង​ ឃុំជម្រះពេន​ ស្រុកសំរោង​ ខេត្តតាកែវ។ 

លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះនីមួយៗ  លោកស្រី បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀត រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg,  ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស,  ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុFM12 ១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖