ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ដំណើរជីវិតពិត! ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ នេះជាការលើកឡើង ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា, ឆ្លងកាត់រឿងជាច្រើន មានរឿងល្អ អច្ឆរិយ ទុក្ខលំបាក ព្រាត់ប្រាស់ តស៊ូ ពុះពារលះបង់គ្រប់បែបយ៉ាង រហូតដល់យកជីវិតធ្វើដើមទុន កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា  សុំការគាំទ្រពីកងកម្លាំងមិត្តវៀតណាម ធ្វើការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជីវិតប្រជាជនខ្មែរ រំដោះប្រទេសជាតិ។

ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងបន្តថា, បច្ចុប្បន្ន ប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ សិទ្ធិសេរីភាពត្រូវគោរពពេញលេញ ប្រកាន់ខ្ជាប់ខ្ជួននូវរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដូច្នេះ ពាក្យ “សង្គ្រោះជាតិ” នេះជំនួសដោយពាក្យ “អរគុណសន្តិភាព” វិញ ព្រោះយើងទាំងអស់គ្នា រស់នៅដោយសុខដុមរមនា សុភមង្គល និងជីវភាពសមរម្យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖