ខេត្តព្រះសីហនុ៖ បុរសម្នាក់ ដែលជាកម្មកររោងចក្រ ត្រូវបានកម្លាំងជំនាញស្រុកព្រៃនប់ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្ដែងពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។
ជនសង្ស័យមានឈ្មោះ នាក់ សុខណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វេីឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៦កញ្ចប់
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖សហការី