ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាត់ការទូរទៅAntonio Conteសម្រេចចិត្តដើរចេញពីក្រុមមាន់ខ្នាយមាសTottenham Hotspur

ចែករំលែក៖

លោក Antonio Conteនិងក្លិបTottenham Hotspur បានសម្រេចចិត្តចែកផ្លូវគា្នដើរ ក្នុងនោះដោយយល់ព្រមលើលក្ខខណ្ឌទៅវិញទៅមករៀងៗខ្លួន។

អ្នកចាត់ការទូរទៅសញ្ជាតិអុីតាលីរូបនេះ បានដឹកនាំក្រុមមាន់ខ្នាយមាសរបស់អង់គ្លេសបាន១៦ខែ។ មុនពេលគាត់សម្រេចចិត្តចាកចេញ គាត់បាននិយាយថាកីឡាកររបស់គាត់ជាកីឡាករអាត្មានិយមគិតតែប្រយោជន៏ផ្ទាល់ខ្លួនមិនប្រឹងលេងជាក្រុម ហើយថែមទាំងរិះគន់វប្បធម៌របស់ក្លិប នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយក្រោយប្រកួតស្មើរក្រុម Southampton

ក្រុមមាន់ខ្នាយមាសមានឱកាសនាំមុខ២គ្រាប់មុនពេលប្រកួតស្មើSouthampton 3-3 ហើយក្រោយការប្រកួតចប់លោកAntonio Conte បានយកវេទិកាសន្និសិទ្ធសារព័ត៌មានវាយប្រហារទៅលើកូនក្រុមរបស់គាត់។ លទ្ធផលស្មើរគ្នានេះធ្វើឲ្យក្រុម Tottenham Hotspur ឈរលេខរៀងទី៤នៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League  ប៉ុន្តែក្រុមមាន់ខ្នាយមាសបានធ្លាក់ចេញពីកម្មវិធី Champions League ដោយចាញ់ក្រុមអុីតាលី AC Milan និងចាញ់Sheffield United នៅឯ FA Cupថែមទៀត។

ប្រធានក្លិបមាន់ខ្នាយមាសលោក Daniel Levy បាននិយាយនៅក្នុងសេចក្តី​ថ្លែង​ការណ៍​មួយថា “យើងសូមប្រកាសថាគ្រូបង្វឹក Antonio Conte បានចាកចេញពីក្លឹបដោយកិច្ចព្រមព្រៀងទៅវិញទៅមក។ យើងសម្រេចបានវគ្គជម្រុះ Champions League ក្នុងរដូវកាលដំបូងរបស់ Antonio នៅក្លឹប។ យើងសូមអរគុណ Antonio សម្រាប់ការរួមចំណែករបស់គាត់ និងសូមជូនពរគាត់ឱ្យមានភាពជោគជ័យសម្រាប់អនាគត” ៕

ដោយ៖ ភារៈ


ចែករំលែក៖