ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងប្រទេសម៉ិចស៊ិក មនុស្ស៣៧នាក់ស្លាប់

ចែករំលែក៖

ភ្លើងឆេះដ៏សន្ធោសន្ធៅនៅវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិចស៊ីកូ ក្នុងទីក្រុង Ciudad Juarez បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៧នាក់ និងរាប់សិបនាក់ទៀតរងរបួស។
អាជ្ញាធរម៉ិចស៊ិកបាននិយាយថា ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅវិទ្យាស្ថានជាតិទេសន្តរប្រវេសន៍ (INM) របស់ប្រទេសម៉ិចស៊ិកកាលពីថ្ងៃទី ២៧ ខែមីនា បានបណ្តាលឱ្យជនចំណាកស្រុកយ៉ាងតិច ៣៧ នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ អគ្គិភ័យបានឆាបឆេះការិយាល័យអន្តោប្រវេសន៍នៃវិទ្យាស្ថានជាតិចំណាកស្រុកម៉ិចស៊ិកក្នុងទីក្រុង Ciudad Juarez រដ្ឋ Chihuahua ប្រទេសម៉ិចស៊ិក។
មន្ត្រីរដ្ឋ Chihuahua បាននិយាយថា ភ្លើងបានឆាបឆេះបន្ទាប់ពីពួកគេបានប្រមូលផ្តុំជនចំណាកស្រុកប្រហែល ៧១ នាក់ពីផ្លូវក្នុងទីក្រុងទៅកាន់ការិយាល័យរបស់ពួកគេ។
យោងតាម CNN មូលហេតុនៃការឆេះ ក៏ដូចជាសញ្ជាតិរបស់ជនរងគ្រោះមិនត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ plo.vn


ចែករំលែក៖