ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​ជូនដំណឹង​ ស្ដីពីការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងសុខាភិបាល សូមជម្រាបមក ប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀតឱ្យបានជ្រាបថា ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារៈវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាល សូមស្នើឯកឧត្តម-លោកជំទាវ លោក-លោកសី ប្រធានគ្រឹះស្ថានដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញ លេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ការនាំចូល នាំចេញផលិតផលសុខាភិបាលតាមប្រព័ន្ធបញ្ជរតែមួយជាតិក្នុងគោលបំណង៖

 -ធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ

-បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា

-ផ្តល់ព័ត៌មានត្រឡប់ដល់ឯកឧត្តម-លោកជំទាវ លោក-លោកស្រីបានឆាប់រហ័ស និងទាន់ពេលវេលា

-កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា

-រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់

អាស្រ័យហេតុនេះ សូមឯកឧត្តម-លោកជំទាវ លោក-លោកស្រីជ្រាបជាព័ត៌មាន និងសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖