ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ USAID នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការផ្លាស់ប្តូរឥរិយាបថសង្គម និង ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។
វគ្គបណ្តុះបណ្តាលនេះរៀបចំធ្វើឡើងនៅកាំបូឌាយ៉ាណា ដែលមានការអញ្ជើញចួលរួមពីអ្នកសារព័ត៌មាន៤៣នាក់ មកពីស្ថាប័នផ្សេងៗគ្នា ចំនួន៣៩។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីគម្រោងរបស់ទីភ្នាក់ងារជំនួយ អាមេរិក USAID Cambodia លើការងារបរិស្ថាន ដើម្បីគាំទ្រដល់ ការ អភិរក្សជីវចម្រុះ ការពារ ព្រៃឈើ និង ការ គ្រប់ គ្រងធនធាន ធម្មជាតិប្រកបដោយនិរន្តភាព៕
ដោយ៖ចន្ទ លីហ្សា