លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីលោក Nikolai Patrushev បានផ្តល់ទស្សនៈរបស់គាត់ចំពោះសហរដ្ឋអាមេរិកបច្ចុប្បន្ន។ នេះជាការលើកឡើងដោយលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី Nikolai Patrushev ថា៖ «រុស្ស៊ីបានសង្គ្រោះអាមេរិកពីការដួលរលំយ៉ាងហោចណាស់ពីរដងរួចមកហើយ ដូច្នេះមិនអាចជួយសង្គ្រោះជាលើកទីបីឡើយ»។
យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា រុស្ស៊ីបានជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមឯករាជ្យ និងសង្គ្រាមស៊ីវិល។ លោក Nikolai Patrushev បាននិយាយថា ប្រសិនបើដើម្បីរក្សាបូរណភាពទឹកដីរបស់សហរដ្ឋអាមេរិក សូម្បីតែជនជាតិអាមេរិកធម្មតាក៏នឹងមិន គាំទ្រដែរ ព្រោះពួកគេយល់ថា រដ្ឋាភិបាលមិនត្រូវការពួកគេ។
ក្នុងពេលជាមួយគ្នានេះ លោក Patrushev បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានសម្រេចឋានៈជាមហាអំណាចដោយ “គាបសង្កត់” ប្រជាជនផ្សេងទៀត ប៉ុន្តែអាមេរិកនៅតែជា “ភួយដេរផ្គុំជាច្រើនបំណែក” ហើយអាចរហែកនៅតាមថ្នេរបាន។
លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីបាននិយាយថា “សហរដ្ឋអាមេរិកបានក្លាយជាម្ចាស់ជើងឯកទាក់ទងនឹងចំនួនសង្រ្គាមដែលផ្ទុះឡើង និងការរំលោភលើអធិបតេយ្យភាព” ។ មិនត្រឹមតែប៉ុណ្ណោះ លោក Nikolai Patrushev បានសង្កត់ធ្ងន់ថា វប្បធម៌រុស្ស៊ីដែលមានអាយុកាលរាប់សតវត្សន៍គឺផ្អែកលើស្មារតី មេត្តាធម៌ និងមនុស្សជាតិ។
លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីបានប្រាប់កាសែត Rossiyskaya Gazeta ថា “រុស្ស៊ីនឹងតែងតែជួយការពារអធិបតេយ្យភាព និងភាពជារដ្ឋរបស់ប្រជាជនទាំងឡាយណាដែលងាកមករកយើងសម្រាប់ជំនួយ” ។
លើសពីនេះ លោក Patrushev បានយកចិត្តទុកដាក់ជាពិសេសចំពោះការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅក្នុងសហរដ្ឋអាមេរិក ហើយក៏បានផ្តោតការយកចិត្តទុកដាក់របស់លោកលើភាពផ្ទុយគ្នារវាងរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសាជីវកម្មឆ្លងដែន។
Nikolai Patrushev បានសន្និដ្ឋានថា “សម្រាប់ពួកគេមានតែសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះដែលសំខាន់” ។ ទាំងនោះមានន័យថាអាមេរិកបានគិតតែប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ៕
ដោយ៖ ធីរីណា(រូបថត ៖ GD&TĐ)