ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់សង្ស័យស្រវឹងជិះម៉ូតូក្នុងល្បឿនលឿងជែងម៉ូតូស្របទិសមិនផុតដួលបោកក្បាលរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវបេតុងឋិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត។

 ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុបុរសមិនស្គាល់អត្តសញ្ញាណទាំង២នាក់ជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅស្លាកលេខបន្ទាយមានជ័យ1H.1086ពីកើតមកលិចក្នុងល្បឿនលឿនដែលគេសង្ស័យស្រវឹងលុះមកដល់ចំណុចកើតហេតុបានជែងម៉ូតូស្របទិសដោយជែងមិនផុតប៉ះដៃចង្កូតចាប់ហ្រ្វាំមុខដួលបោកនឹងផ្លូវបេតុងបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាល២នាក់តែម្ដង។

 ក្រោយកើតហេតុប្រជាពលរដ្ឋចិត្តធម៌បានយករថយន្តនិងម៉ូតូកង់បីដឹកជនរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក។ចំណែកម៉ូតូត្រូវសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតយកទៅរក្សាទុករង់ចាំសាច់ញាតិមកទទួល ៕

ដោយ ៖ វណ្ណា


ចែករំលែក៖