ក្លិបមេឃខៀវ Manchester City និងក្លិបយក្សបារាំង Paris Saint-Germain បានបើកការដេញថ្លៃសម្រាប់ខ្សែបម្រើការពារក្លិប HajdukSplit កីឡាករ Luka Vuskovic ប៉ុន្តែក្លិបយក្សក្រូអាតមិនប្រញាប់ប្រញាល់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនោះទេ។
ខ្សែបម្រើកណ្តាលវ័យ១៦ឆ្នាំរូបនេះត្រូវចុះកិច្ចសន្យាជាមួយក្រុម Hajdukរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែគេរំពឹងថានឹងយល់ព្រមលក់នៅរដូវក្តៅនេះ។
Man City ជាក្រុមដំបូងគេដែលធ្វើការខិតខំដោយស្នើកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ១២លានអឺរ៉ូ ប៉ុន្តែក្លិប Hajduk ជឿថាពួកគេអាចទទួលបានថ្លៃឈ្នួលខ្ពស់ជាងនេះ ហើយមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការយល់ព្រមលើការលក់សម្រាប់គាត់នៅពេលនេះ ដោយសារតែមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅក្នុង Vuskovic។ តម្លៃត្រូវបានគេជឿថា មានប្រហែល១៥លានអឺរ៉ូគឺជាការវាយតម្លៃជាក់ស្តែង។
ក្រៅពី Man City មានការចាប់អារម្មណ៍ពីក្លិបកំពូលៗរបស់អង់គ្លេសភាគច្រើន ដោយ Chelsea, Manchester United, Newcastle និង Tottenham សុទ្ធតែបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យជំទង់រូបនេះ។
នៅទូទាំងទ្វីបអឺរ៉ុប ក្លិប PSG, Lyon, Benfica, Real Madrid, AC Milan, Juventus, Bayern Munich និង Borussia Dortmund ក៏ចាប់អារម្មណ៍លើការផ្ទេរ Vuskovic ផងដែរ។ ប្រភពពីសារព័ត៌មានបារាំងបានឲ្យដឹងថា PSG ដូចជា Man City ក៏បានដាក់សំណើដំបូងរួចរាល់ហើយដែរ។
គួរបញ្ជាក់ថា កីឡាករ Vuskovic បានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់សម្រាប់ក្រុម Hajduk ហើយឥឡូវនេះគាត់គឺជាកីឡាករដែលកំពុងលេចធ្លោនៅក្នុងក្រុម។ ក្លិប Hajduk នឹងបន្តកិច្ចព្រមព្រៀងមួយដែលនឹងឃើញគាត់នៅជាមួយក្រុមយ៉ាងហោចណាស់មួយរដូវកាលទៀត ហើយគេជឿថា កីឡាកររូបនេះក៏ចូលចិត្តការរៀបចំបែបនេះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)