ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសថ្ងៃទី៣១ មីនា

ចែករំលែក៖

  ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់​មនុស្ស​ ៦នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់​មនុស្ស​ ៨នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ៥ករណី ឃាត់​មនុស្ស​ ៣០នាក់ (ស្រី ២នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​ (Ice) ស្មេីនិង​ ៨៩,៦៦ក្រាម និង៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ១៥,១១ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៣ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,០៧ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៩ក្រាម។

៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ២នាក់ ចាប់យក Ice ៧១,៧៤ក្រាម។

៧ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,១៦ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,២៦ក្រាម ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖