ភ្នំពេញ ៖ ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់ ខណៈដែលស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម បន្ទាប់ពីត្រូវកូនប្រុសបង្កើតយកកាំបិតអារ.កសម្លាប់កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី១ ស្ថិតក្នុងភូមិ២៣ ក្រុម១០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះជាម្ដាយមានឈ្មោះ តយ លឿ ភេទស្រី អាយុប្រហែល៦០ឆ្នាំ មុខរបរផ្នែកអនាម័យនៅផ្ទះសំណាក់មួយកន្លែង ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិច្រេះ ឃុំច្រេះស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ជាកូនមានឈ្មោះឈាត ឆែ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរលើកអីវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅជាមួយគ្នា។
បេីតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនដៃដល់ជាកូនមានជំងឺសរសៃប្រសាទជាយូរណាស់មកហើយ ហេីយនៅមុនកើតហេតុជនដៃដល់ជាកូនបានសុំលុយម្ដាយចំនួន៣៥ម៉ឺនរៀលតែម្ដាយមិនឱ្យ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញជនរងគ្រោះជាម្ដាយបានស្រែកឆោឡោឱ្យគេជួយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅមើល ក៏ឃើញជនរងគ្រោះជាម្ដាយត្រូវកូនអារកសម្លាប់ ស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។
បេីតាមការបញ្ជាក់ពីបុរសម្នាក់ត្រូវជាប្អូនថ្លៃជនរងគ្រោះបានឱ្យដឹងថា កាលពីម្សិលមិញ គឺកូនប្រុសជាជនដៃដល់បានសុំលុយម្ដាយជានរងគ្រោះចំនួន៣៥ម៉ឺនរៀល តែម្តាយមិនឱ្យដោយប្រាប់កូនថាលុយម្តាយទិញចិញ្ចៀនអស់ហើយ ហើយនៅខ្លះទុកគ្រាន់ទៅលេងស្រុកចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
ប្រភពដដែលបានបន្តថា កូនប្រុសរបស់គាត់ដែលជាជនដៃដល់តែងតែសុំលុយម្ដាយយកទៅលេងល្បែងតាមអនឡាញជាញឹកញាប់ ហើយចាញ់អស់មកសុំទៀត ដោយនៅថ្ងៃកេីតហេតុម្ដាយមិនឱ្យក៏បែកសតិយកកាំបិតអារកម្ដាយដេកស្លាប់យ៉ាងអាណោធអាធ័មនៅក្នុងបន្ទប់ជួលតែម្ដង ។ ភ្លាមៗនោះជនដៃដល់ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញចុះមកពិនិត្យនិងធ្វេីកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិបងប្អូនចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕
IMG_2908 IMG_2907 IMG_2906 IMG_2905
ដោយ ៖ ភារ៉ា ដង្កោ