ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​០១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបង្ហាញមុខជនសង្ស័យម្នាក់ ប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះត្រូវក្បាល ដៃខាងឆ្វេង និងចំជើងក្រោមក្បាលជង្គង់រងរបួសធ្ងន់​ ហេីយ​ព្យាយាម​គេចខ្លួន​ជិត​មួយខែ​ ប៉ុន្តែ​គេមិនរួចក៏ត្រូវកម្លាំងជំនាញ​ ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចម្តុំវត្តតាំងកសាង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោ ពណ៌ស ដងឈើ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវក្បាលមួយកាំបិត ដៃខាងឆ្វេងមួយកាំបិត និងចំជើងក្រោមក្បាលជង្គង់មួយកាំបិត បណ្តាលឲ្យរងរបួសជាទម្ងន់) ប្រព្រឹត្តនៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩និង២០នាទី និងចាប់យកកាំបិតប៉័ងតោ ពណ៌ស ដងឈើ ចំនួន ០១ បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

   មន្ត្រីជំនាញ​ បន្តថា​ ជនសង្ស័យមានឈ្មោះ ចាន់ វិសាល  ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមាន កាំបិតប៉័ងតោ ពណ៌ស ដងឈើ ចំនួន ០១។

ជនរងគ្រោះមានឈ្មោះ អាន ស័រលីញ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្នាមរបួស ស្នាមកាប់លើក្បាលចំនួន ០១ កាំបិត ដៃខាងឆ្វេង០១កាំបិត និងចំជើងក្រោមក្បាលជង្គង់ ០១កាំបិត ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩និង២០នាទី មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោ ពណ៌ស ដងឈើ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវក្បាលមួយកាំបិត ដៃខាងឆ្វេងមួយកាំបិត និងចំជើងក្រោមក្បាលជង្គង់មួយកាំបិត បណ្តាលឱ្យរងរបួសជាទម្ងន់) ប្រព្រឹត្តនៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០១គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ ពណ៌ស ដងឈើ ចំនួន០១ដើម មានឈ្មោះ សាយ ភេទ ប្រុស អាយុប្រហែល ១៧ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥ មិនចាំផ្លាកលេខឌុបឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ៕

ដោយ​៖សហការី


ចែករំលែក៖