ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូGOOD LUCK2 ម្នាក់ស្លាប់ផ្អើលសន្តិសុខទាំងថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្កលិករួមការងារនិងសន្តិសុខនាំគ្នាជួយសង្គ្រោះជីវិតបន្ទាប់ពីបុគ្គលិកកាស៊ីណូGOOD LUCK2ម្នាក់មិនស្រួល ដេកដួលសន្លប់និងបញ្ជូនទៅកាន់មន្ទីរពេទ្យអកុសលយឺតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅកាស៊ីណូGOOD LUCK2 ក្នុងភូមបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ច នគរបាលរដ្ឋបាលបាវិត បានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ង្វៀង ទឹងអាន់ (NGUYENG TUAN ANH)  អាយុ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ : 03109902552  មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូGOOD LUCK2 ស្នាក់នៅកាស៊ីណូGOOD LUCK2 ស្ថិតក្នុងភូមបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថាបន្ទាប់ពីទទួលព័ត៌មានពីក្រុមហ៊ុនកាស៊ីណូGOOD LUCK2 បានរាយការណ៍មកសមត្ថកិច្ចថា នៅក្នុងក្រុមហ៊ុនមានបុគ្គលិកមិនស្រួលខ្លួនបានដួលសន្លប់ហើយក្រុមហ៊ុនបានបញ្ជូនទៅមន្ទីរពេទ្យ ពេលទៅដល់គ្រូពេទ្យពិនិត្យថាបានបាត់បង់ជីវិត។

សមត្ថកិច្ច កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ. កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល កម្លាំងអាវុធហត្ថ និងលោក ភួង សំណាង  គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ង្វៀង ទឹងអាន់ ដោយការសន្និដ្ឋានផ្អែកតាមការពិនិត្យ សាកសពពិតជាស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីស្ទះសរសៃឈាមប្រាកដមែនដោយមិនមានស្នាកស្នាមសំគាល់ជារឿងឃាតកម្មនោះទេ។

សាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់ ៕

  

ដោយ៖ សុថាន


ចែករំលែក៖