ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធសង្ស័យភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យភ្លើងប្រចណ្ឌជនសង្ស័យជាប្ដី ត្រឡប់មកពីធ្វើការប្រទេសថៃភ្លាមក៏យកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធនៅក្នុងថ្លុកឈាមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ងនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនបង្កជាប្ដី  ឈ្មោះជា សារ៉ាន់ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកកាំបិតចុងស្រួចចាក់ទៅ ជនរងគ្រោះជាប្រពន្ធឈ្មោះ មើយ ពឿង ភេទស្រីអាយុ ៣៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាជនសង្ស័យបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជននេះទើបនិងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយមករករឿងប្រចណ្ឌជាមួយប្រពន្ធ និងជាជនជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនទៀតផង ។ 

ក្រោយបង្កហេតុជនសង្ស័យបានរត់គេចខ្លួនទៅទិសខាងត្បូង បម្រុងឆ្លងដែនចូលទៅប្រទេសថៃ។ក្រោយពីទទួលព័ត៌មានពីពលរដ្ឋបានផ្ដល់ឲ្យថាឃើញជនសង្ស័យកំពុងតែអង្គុយនៅក្បែររបងវត្ត៩៣ឋិតនៅក្នុងភូមថ្មីពេលនោះកម្លាំងនគរបាលព្រំដែនគោក៨១៥បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនសួរនាំរួចបានប្រគល់ជូនកម្លាំងនគរបាលស្រុកម៉ាឡៃ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖