ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣:០០នាទី កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច(លួចទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone X ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៧ ផ្លូវលេខ ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជ្រី ទីហាប់ ហៅ ហាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះលេខ៥៦ ផ្លូវលេខ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

      វត្ថុតាងចាប់យកមាន:

-ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ជារបស់ជនសង្ស័យផ្ទាល់ខ្លួន, កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងកាបូបមាន ទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone X  ពណ៌ស(ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ជ្រី ទីហាប់ លួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។

     ជនរងគ្រោះ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖