ភ្នំពេញ ៖ សកម្មភាពធ្វើតេស្តសាកល្បងកម្លាំងទម្រស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅពេលឆាប់ៗនេះ។ ជាការលើកឡើងដោយ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា៖ ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ មានសន្តិភាព មានការអភិវឌ្ឍ មានសមិទ្ធផលថ្មី។
សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង , អរគុណសន្តិភាព ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ធ្លាប់លើកថា៖ បច្ចុប្បន្នភាពការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។
ស្ពានខ្សែកាបកោះពេជ្រ-កោះនរា នេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២៕
ដោយ ៖ សិលា