ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំរៀង​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនករណីលួចទ្រព្យសម្បត្តិក្នុងរោងចក្រយីហោ​(ABI)

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍​ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំ​រៀង​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ស្រុក​ បានចុះស្រាវជ្រាវ​ដោយអនុវត្តដីការបស់សាលាដំបូងខេត្តបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទម្នាក់​ ក្នុងករណីលួចទ្រព្យសម្បត្តិក្នុងរោងចក្រយីហោ​(ABI)។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ករណី​បង្រ្កាប​ និងឃាត់ខ្លួន​ជនជាប់ចោទ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃអាទិត្យទី ០២ខែមេសាឆ្នាំ២០២៣វេលាម៉ោង១៥និង២០នាទី​ ដោយកម្លាំងផ្នែកជំនាញ​ បានអនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនលេខ៦៧២ត.ព្រចុះថ្ងៃទី១​៦​ខែ​ វិច្ឆិកា​ឆ្នាំ​២០២២​ របស់លោក​ គី ទី​ម៉េង ចៅក្រមស៊ើបសួរនៃសាលា​ដំ​បូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះគា ណៃ ​ភេ​ទប្រុសអាយុ ២៥​ឆ្នាំមុខរបរ កសិកររស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ចោទពីបទលួចប្រព្រឹត្តិនៅក្នុងរោងចក្រយីហោ​(B​AI)ស្ថិតនៅក្រុមទី៤ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦-១៩ ខែកញ្ញាឆ្នាំ២០២២។

ពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖