ខេត្តស្វាយរៀង៖ លោកស្រីឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តស្វាយរៀងលោក ស៊ូ ម៉ុល អភិបាលស្រុកនិងលោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែកនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះបានអញ្ជើញ ចូលរួម ក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧រវាងថ្នាក់ដឹកនាំ រដ្ឋបាលស្រុករមាសហែក(កម្ពុជា) និង ថ្នាក់ដឹកនាំស្រុកចូវថាញ់និងស្រុកតឹនបៀន ខេត្តតៃនិញប្រទេសវៀតណាម។
នៅក្នុងឱកាសនោះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៏ថាវត្តមានរបស់លោកលោក លោកស្រី ព្រមទាំងគណៈប្រតិភូភាគីស្រុកចូវថាញ់ ស្រុកតឺនបៀន នា ពេលនេះ គឺមិនត្រឹមតែបានញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូលកាន់តែមានភាពឱឡារិក និងអធឹកអធមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីភាពរឹងមាំ និងការរីកចម្រើនទៅមុខជាលំដាប់ និង ឥតឈប់ ឈរនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងស្រុកទាំងបី ស្រុករមាសហែក- ស្រុកចូវថាញ់-ស្រុកតឺនបៀន។
លោក បន្តថា បន្ទាប់ពីបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងភាពជោគជ័យ លើការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការសម្រេចបាននូវភាព សាំសហគមន៍ ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ ដោយមានការប្ដេជ្ញាចិត្តចូលរួមសហការ និងគាំទ្រដល់ ការអនុវត្តលើគ្រប់សកម្មភាព ការងារពីគ្រប់ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានធ្វើឲ្យស្រុករមាសហែក ខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់ សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់ដោយបានប្រែក្លាយពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង ។
ក្នុងឱកាសនេះ លោក ថ្លែងនូវការអរគុណចំពោះ ថ្នាក់ដឹកនាំបក្ស និង រដ្ឋ នៃស្រុកចូវថាញ់ និងស្រុកវឺនបៀន ដែលកន្លងមកនេះ បើទោះបីជាជួបប្រទះនូវស្ថានភាពលំបាកប ណ្តាលមកពីវិបត្តិ នៃជំងឺកូវីដ-១៩ ប៉ុន្តែក៏នៅតែចូលរួមសហការ ប្រកបដោយការយោគយល់ និងអនុគ្រោះ ឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យយន្តការសហប្រតិបត្តិការនានាប្រព្រឹត្តទៅដោយរលូនលើគ្រប់ផ្នែក នឹងគ្រប់វិស័ យជាពិសេសការរួមសហការគាំទ្រជាក់ស្តែងដល់ការរៀបចំសកម្មភាពនានាដ៏មានអត្ថន័យ ប្រកបដោយ ជោគជ័យក្នុងអំឡុងឆ្នាំថ្មីនេះ មិត្តភាពកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា និងឆ្នាំនៃខួបលើកទី៥៥ នៃការបង្កើតចំណងទំនាក់ទំនង់ការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២២កន្លងមក។
ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃមនុញ្ញផលដែលកើតចេញពីផ្លែផ្កានៃចំណងកិច្ចសហ ប្រតិបត្តិការដែលស្រុកយើងទាំងបីកសាង និងសម្រេចបានរួមគ្នាក្នុងគ្រប់ដំណាក់កាល ជាពិសេសក្នុងឆ្នាំ ២០២២កន្លងមក ។
លោកអភិបាលស្រុក មានការជឿជាក់ថា នាឱកាសឆ្នាំថ្មីនេះ នឹងផ្តល់នូវបរិយាកាស ទិដ្ឋភាព រូបភាព និងកាលានុវត្តភាពថ្មីៗ ដែលនាំឲ្យយើងកាន់តែពង្រឹងបាននូវជំនឿទុកចិត្តទៅវិញទៅមក បន្ថែម ភាពស៊ីជម្រៅ និងប្រសិទ្ធភាពដល់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ដើម្បី ផលប្រយោជន៍ប្រជាជនទាំងសងខាង និងរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ តាមតំបន់ព្រំដែន ប្រកបដោយសន្តិភាព ភាតរភាព និងចីរភាពផងដែរ ៕
ដោយ៖ សុថាន