ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកវ
កម្មវត្ថុ ៖ សំណើសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ : សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី- ភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលនៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ ។
សេចក្ដីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកអភិបាល មេត្តាជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ៦០០មម ទៅទំហំ៤០០មម ដើម្បី បង្កើនសម្ពាធទឹក នៅលើផ្លូវជាតិលេខ៥ ពីចន្លោះផ្លូវលេខ១០៨កទៅផ្លូវលេខ១២០R ចាប់ពីផ្លូវលេខ១០៨R រហូតដល់ផ្លូវលេខ១២០R ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំង- ចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ គ្រោងបញ្ចូនសម្ពាធទឹកមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ។ ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ៦០០មម ទៅ៤០០មម ខាងលើនេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល ប្រមាណជា០៨ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាព ទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការជីកកាត់តភ្ជាប់បំពង់មេនេះរួច។
អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹកមួយរយៈពេលនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្តីអនុគ្រោះ។ សូម លោកអភិបាល ទទួលនូវការគោរពរាប់អានដ៏ស្មោះ អំពីខ្ញុំ ៕
ដោយ ៖ សិលា