ខេត្តកំពត ៖ ប្រជាពលរដ្ឋបានរាយការណ៍ទៅទៅកាន់សមត្ថកិច្ចឲ្យដឹងបន្ទាប់ពីបានប្រទះឃើញសាកសពបុរសម្នាក់។
នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃសុក្រទី០៧ ខែមេសា ឆ្នាំ២០២៣នេះថា អ្នកភូមិ មានការភ្ញាក់ផ្អើល រហូតសមត្ថកិច្ច ចុះដល់ គោលដៅភ្លាមៗ ដើម្បីធ្វើការតាមជំនាញ ។
បន្ទាប់ពីពួកគាត់ បានប្រទះឃើញសព បុរស ជាជនបរទេសម្នាក់ នៅក្នុងលូទឹក ក្បែរផ្លូវបេតុងមួយខ្សែហើយហេតុការណ៍ ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថា សពជនរងគ្រោះ ក្នុងករណីខាងលើ ឈ្មោះ GRAY CHARLIE FREDERICK ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខឆ្លងដែនលេខៈ 130498790។
ប្រភពដដែល បានរៀបរាប់ថា កាលពីវេលាម៉ោង ៤ និង១៥នាទី រសៀល ថ្ងៃទី៦ ខែមេសា២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសពជនបរទេសម្នាក់ ស្ថិតនៅក្នុង លូទឹក ក្បែរផ្លូវបេតុង ឆ្ពោះទៅវត្តអង្គអណ្តូងព្រេង នាភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ភ្លាមៗ អ្នកភូមិក៏រាយការណ៍ ជូននគរបាល មូលដ្ឋាន ទើបក្រោយមក មន្ត្រីជំនាញ នៃការិយាល័យបច្ចេកទេស បានចុះដល់ គោលដៅ ដើម្បីធ្វើ កោសល្យវិច័យ រកមូលហេតុ នៃការស្លាប់នេះ។ប្រភពដដែល បានបញ្ជាក់ថា ក្រោយពិនិត្យយ៉ាងល្អិតល្អន់ មន្ត្រីជំនាញ បានសន្និដ្ឋានថា បុរសបរទេសម្នាក់នេះ បានដើរដួលផ្កាប់មុខក្នុងលូ រួចឈ្លក់ទឹក រហូតដល់ស្លាប់ ព្រោះតែមិនមានអ្នកណាឃើញទាន់។ ក្រោយបំពេញសំណុំ ឯកសារ រួចរាល់ សពបុរសបរទេស ត្រូវបានបញ្ជូនទៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីដំណើរការបន្ត៕
ដោយ ៖ អរុណរះ