ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់:
ជំពូកទី១ បទប្បញ្ញត្តិទូទៅ ;
មាត្រា១ . ព្រះរាជក្រឹត្យនេះកំណត់អំពីការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និង ព្រះរាជអាជ្ញានៅថ្នាក់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដោះស្រាយ សម្រាប់រយៈពេលអន្តរកាលនូវបញ្ហាប្រឈមចំពោះមុខអំពីកង្វះខាតចំនួនចៅក្រម និងព្រះរាជអាជ្ញានៅថ្នាក់ តុលាការជាន់ខ្ពស់នេះ សំដៅធានានិរន្តរភាពល្អនៃកិច្ចដំណើរការរបស់ស្ថាប័នតុលាការ និងអង្គការអយ្យការ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា២..ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបម្រើការងារនៅ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលមានអាយុចាប់ពី ៦០ (ហុកសិប) ឆ្នាំ ដល់ ៦៥ (ហុកសិបប្រាំ) ឆ្នាំ។
ជំពូកទី២
លក្ខខណ្ឌ និងនីតិវិធីនៃការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារ :
មាត្រា៣ .. ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវចូលនិវត្តន៍នៅ ពេលដល់អាយុ ៦០ (ហុកសិប) ឆ្នាំ។ ប៉ុន្តែ នៅពេលដល់អាយុត្រូវចូលនិវត្តន៍ ចៅក្រមនៃសាលាឧទ្ធរណ៍ និង ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ អាចដាក់ពាក្យស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និង ការបន្តការងារទៀតបាន។ ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ អាចត្រូវបានអនុញ្ញាត សម្រាប់រយៈពេល ១ (មួយ) ឆ្នាំម្ដង ប៉ុន្តែមិនត្រូវឱ្យលើសអាយុ ៦៥ (ហុកសិបប្រាំ) ឆ្នាំឡើយ។ ការអនុញ្ញាតឱ្យ ពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ ត្រូវធ្វើឡើងដោយផ្អែកលើសមត្ថភាពការងារ គុណសម្បត្តិ និងស្នាដៃការងារដែលបម្រើឱ្យវិស័យយុត្តិធម៌ ព្រមទាំងសុខភាព និងសម្បទាវិជ្ជាជីវៈរបស់សាមីខ្លួនម្នាក់ៗ។
ពាក្យស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រមនៃសាលាឧទ្ធរណ៍ និង ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវដាក់នៅអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ឱ្យបានយ៉ាងតិច ៦០ (ហុកសិប) ថ្ងៃ មុនពេលដល់អាយុចូលនិវត្តន៍ ឬមុនពេលផុតសុពលភាព នៃព្រះរាជក្រឹត្យដែលបានអនុញ្ញាតឱ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់សាមីខ្លួន។ អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវពិនិត្យជាបឋមអំពីនីត្យានុកូលភាព និងលក្ខខណ្ឌន ការស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញាដែលមានការពាក់ព័ន្ធ សូមបទបញ្ញត្តិនៃព្រះរាជក្រឹត្យនេះ។ OYAUME
ការអនុញ្ញាតឱ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ សីហត្ថបញ្ញើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់ន ឧត្តមក្រុម នៃអង្គចៅក្រម។
មាត្រា៤..ព្រះរាជក្រឹត្យនេះ មានអានុភាពអនុវត្តសម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីថ្ងៃឡាយព្រះហស្ត លេខាតទៅ។
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៥..ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
ដោយ ៖ សិលា