ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបអ្នកលេងល្បែងបញ្ជល់មាន់ដែលផ្គើន បន្ទាប់ពីអាជ្ញាធរសមត្ថកិច្ចអប់រំច្រើនសារហើយមិនស្តាប់ នៅស្រុកជើងព្រៃ !

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រោយពីទទួល ព័ត៌មានបានភ្លាម ៗពីប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា  អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម  បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី  ហេង  វុទ្ធី  ស្នងការនគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និង ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម តំណាង លោក វង្ស  ប៊ុនវិសុទ្ធ  ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងធ្វើការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចដីព្រៃ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

ប្រតិបត្តិការនេះធ្វើឡើងនៅ វេលាម៉ោង១១ និង០០នាទី ថ្ងៃទី៩ខែមេសា ឆ្នាំ២០២៣។

ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៣នាក់៖        

១-ឈ្មោះ  អ៉ិន សារិន ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ  ខេត្តកំពង់ចាម ។

២-ឈ្មោះ ស៊ី លីហ៊ាង ភេទប្រុស២៨ឆ្នាំ ជាតិខ្មែរ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ត្តកំពង់ចាម។

៣-ឈ្មោះ ស៊ិន អេន ភេទប្រុស អាយុ៦០ឆ្នាំជាតិខ្មែរ នៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៤-ឈ្មោះ ស៊ុយ លីហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំជាតិខ្មែរ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៥-ឈ្មោះ ខាន់ រដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកក់ ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។

៦-ឈ្មោះ ផល ពិសី ភេទប្រុស អាយុ៣៣ឆ្នាំជាតិខ្មែរ នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

៧-ឈ្មោះ សួនសម្ផស្ស ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៨-ឈ្មោះ ប៉ោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៩-ឈ្មោះ ម៉េង ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ  ជាតិខ្មែរ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១០-ឈ្មោះ អូន អាង ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១១-ឈ្មោះ អាន អាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១២-ឈ្មោះ ដន ដៃ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

១៣-ឈ្មោះ កាំង គឹមហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

និងដកហូតវត្ថុតាងរួមមាន ៖

១-ប្រាក់រៀលចំនួន៦០០.០០០រៀល (ហុកសិប

ម៉ឺនរៀល)

២-ប្រាក់ដុល្លារចំនួន ១០ដុល្លារ (ដប់ដុល្លារ)

៣-ទូរស័ព្ទដៃចំនួន០៧គ្រឿង

៤-ម៉ូតូចំនួន ២៩គ្រឿង

៥-ស្គុតរុំជេីងមាន់មួយចំនួន

៦-មាន់ងាប់ចំនួន០១ក្បាល

៧-កញ្ចក់បាំងមាន់ជល់ចំនួន០១ 

៨-ជញ្ជីងថ្លឹងមាន់ចំនួន០១

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

ដោយ៖ វណ្ណៈ

 

 


ចែករំលែក៖