ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ចុះឃាត់ខ្លួនរួមនឹងវត្ថុតាងជាក់ស្ដែង ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សមួយក្រុមនាំគ្នាលេងល្បែងមាន់ជល់ខុសច្បាប់។
បេីតាមការបញ្ជាក់ពីនគរបាលស្រុកគងពិសី នៅព្រឹកថ្ងៃចន្ទទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង បញ្ជល់មាន់កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០នឹ ង៤០នាទី នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរការ កោះ ស្រុកគងពិសី ។
មនុស្សទាំង៤នាក់នោះរួមមាន៖
-ឈ្មោះ ប៉ិល នាង ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំណប់ ឃុំរកាកោះ ស្រុកគងពិសី
-ឈ្មោះ លី ដែន ភេទប្រុស អាយុ២៧ឆ្នាំ
-ឈ្មោះ វី វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
-ឈ្មោះ ទីវ ចក់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី។
ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន២ក្បាល, កន្ត្រកដាក់មាន់ចំនួន១, ស្កុតសំរាប់តខ្នាយមាន់ចំនួន១៧ដុំ, ម៉ូតូ៤គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖សហការី