ព័ត៌មានទាន់ហេតុការណ៍៖

FIG អះអាងថា កីឡាករកាយសម្ព័ន្ធជនជាតិរុស្សី និងបេឡារុសគួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត

ចែករំលែក៖

ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ (FIG) លោក Morinari Watanabe បាននិយាយកាលពីថ្ងៃសុក្រថា អ្នកហាត់កាយសម្ព័ន្ធរុស្ស៊ី និងបេឡារុដែលមិនចូលរួមក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់អនុសាសន៍ថា ជនជាតិរុស្សី និងបេឡារុត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅការប្រកួតអន្តរជាតិវិញក្នុងនាមជាអព្យាក្រឹតចាប់តាំងពីការហាមឃាត់របស់ពួកគេកាលពីឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ថ្មីៗនេះលោក Watanabe បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមពិធីបុណ្យសពរបស់គ្រូបង្វឹកកាយសម្ព័ន្ធ Albina Deriugina និងបានជួបជាមួយប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Andriy Yermak និងរដ្ឋមន្ត្រីកីឡា Vadim Guttsait

លោក Watanabe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយ FIG ថា ខ្ញុំយល់ និងគាំទ្រជំហររបស់អ៊ុយក្រែនលើផ្នែកនយោបាយប៉ុន្តែកីឡាគឺឯករាជ្យពីនយោបាយ។ កីឡាត្រូវតែស្វែងរកសន្តិភាព ទោះបីជារដ្ឋាភិបាល និងទាហានកំពុងមានសង្រ្គាមក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន(Volodymyr Zelenskyy) ការពារប្រជាជនអ៊ុយក្រែនដូចជាគ្រួសារ ខ្ញុំកំពុងការពារអ្នកហាត់កាយសម្ព័ន្ធទាំងអស់នៅក្នុងពិភពលោកដូចជាគ្រួសារដែរ”

លោកបន្តថា នោះហើយជាមូលហេតុដែលខ្ញុំគាំទ្រអ្នកហាត់កាយសម្ព័ន្ធអ៊ុយក្រែន ហើយមូលហេតុដែលខ្ញុំការពារសិទ្ធិរបស់អ្នកហាត់កាយសម្ព័ន្ធរុស្ស៊ី និងបេឡារុដែលមិនចូលរួមក្នុងសង្គ្រាមដើម្បីចូលរួមក្នុងការប្រកួត។

ខ្ញុំយល់ និងគោរពជំហររបស់ប្រធានាធិបតី Zelenskyy ហើយខ្ញុំសុំឱ្យរដ្ឋាភិបាលអ៊ុយក្រែនយល់ពីតួនាទីរបស់ខ្ញុំជាប្រធានសហព័ន្ធអន្តរជាតិតាមរបៀបដូចគ្នា

កាលពីខែធ្នូលោក Zelenskyy បានប្រឆាំងនឹងគំនិតនៃអត្តពលិករុស្ស៊ីដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ក្រោមបដាអព្យាក្រឹតថា ទង់ជាតិរបស់ពួកគេទាំងអស់ត្រូវបានប្រឡាក់ដោយឈាម

ប្រទេសអ៊ុយក្រែនបានអះអាងកាលពីថ្ងៃសុក្រថា អត្តពលិករបស់ខ្លួននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍ជម្រុះសម្រាប់ការប្រកួតនៅឆ្នាំក្រោយទេ ប្រសិនបើពួកគេត្រូវប្រកួតប្រជែងជាមួយរុស្ស៊ីដែលជាការសម្រេចចិត្តរបស់ IOC បានរិះគន់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា FIG នឹងពិភាក្សាអំពីអនុសាសន៍របស់ IOC សម្រាប់ការវិលត្រឡប់បន្តិចម្តងៗទៅកាន់ការប្រកួតប្រជែងអន្តរជាតិសម្រាប់ជនជាតិរុស្ស៊ី និងបេឡារុស នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបន្ទាប់របស់ខ្លួននៅថ្ងៃទី១២១៣ ខែឧសភា។

IOC បានចេញអនុសាសន៍កាលពីខែមុន បន្ទាប់ពីការហាមឃាត់ដំបូងលើអត្តពលិករុស្ស៊ី និងបេឡារុសត្រូវបានណែនាំកាលពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនដែលទីក្រុងមូស្គូហៅថា ប្រតិបត្តិការយោធាពិសេស

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖