ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX៣៣០បេីកសុខៗឆាបឆេះបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តឡិចស៊ីស RX330​ តាមដងផ្លូវសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីឆា​បឆេះបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុង​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសRX 330​  ពណ៌ស​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែឆ្លងចរន្តភ្លេីងពីផ្នែកខាងក្នុងម៉ាស៊ីនបង្កជាអណ្តាតភ្លេីង ហើយភ្លាមៗនោះម្ចាស់ក៏បេីកទ្វាររត់ចេញហៅឱ្យអ្នកដំណេីរជួយ។ បន្ទាប់មកអ្នកជិតខាងក៏នាំគ្នាជួយគាស់សន្ទះគម្របខាងមុខដេីម្បីបាញ់ពន្លត់​ ភ្លាមៗនោះក៏មានក្រុមរថយន្តពន្លត់អគ្គិភ័យនៅសាលាខណ្ឌពោធិ៍សែនជ័យចំនួន១គ្រឿងមកធ្វើអន្តរាគមន៍ផងដែរ រហូតដល់អគ្គិភ័យរលត់ទៅវិញដោយមិនមានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតផ្នែកខាងមុខរថយន្តបន្តិចបន្តួចប៉ុណ្ណោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖